ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ស ខេង ប្រាប់ពលរដ្ឋបើកបរឱ្យប្រុងប្រយ័ត្ននាឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេច ស ខេង បានប្រាប់ដល់ពលរដ្ឋនូវអ្វីដែលពលរដ្ឋគួរធ្វើ ឬមិនគួរធ្វើដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានណែនាំពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ធ្វើដំណើរទៅទីជិត ឬឆ្ងាយ ត្រូវ បើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

សម្តេចក្រឡាហោមបានណែនាំទៀតថា ពលរដ្ឋគ្រប់រូប មុននឹងចេញដំណើរទៅណា ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន ដូចជា កង់ ចង្កូត ហ្រាំ្វង និងភ្លើងបំភ្លឺ ឲ្យបានត្រឹមត្រូវ។

ពេលធ្វើដំណើរដោយរថយន្ត អ្នកបើកបរ និងអ្នកដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ក៏ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទោះធ្វើដំណើរជិត ឬឆ្ងាយក៏ដោយ ហើយត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

សម្តេចក្រឡាហោម បានប្រាប់អ្នកបើកបរទាំងអស់ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ហើយក៏មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់។

ជាមួយគ្នានេះ សម្តេច ស ខេង ក៏បានណែនាំឱ្យម្ចាស់រថយន្តឈ្នួលកុំផ្ទុកអ្នកដំណើរលើសទម្ងន់កំណត់ ឬឬដឹកទំនិញលើសច្បាប់កំណត់ ឬដាក់អ្នកដំណើរ ឬកម្មករលើដំបូល។ ជាមួយគ្នានេះក៏មិនត្រូវ ដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក