ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោអនុញ្ញាតឱ្យក្រុមរបាំត្រុដិមកសម្តែងនៅគេហដ្ឋានសម្តេចផ្ទាល់

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងគ្រួសារ បានអនុញ្ញាតឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកសម្តែងនៅគេហដ្ឋានផ្ទាល់របស់ សម្តេចទាំងទ្វេ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសម្តែងនៅគេហដ្ឋានផ្ទាល់របស់សម្តេច ដែលរបាំត្រុដិនេះជាសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរ និងដើម្បីបណ្តេញចេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ចូលមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី ដែលនឹងមកដល់នៅថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៣នេះ ។

នាថ្ងៃនេះដែរ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ក៏បានប្រារព្ធពិធីកិច្ចមង្គល និមន្តយាង សម្តេចព្រះសង្ឃ ៧ព្រះអង្គ ដើម្បីប្រសិទ្ធពរជ័យ កាត់គ្រោះ ចម្លងគ្រោះ ផ្គុំធាតុលើករាសី ដើម្បីចម្រើននូវព្រះជន្ម សូមសិរីសួស្តីជ័យមង្គល អំពីសម្តេចគ្រប់ៗព្រះអង្គ ដើម្បីការពារបញ្ជៀសនូវវិបត្តិ អោយសម្រេចនូវសម្បត្តិគ្រប់យ៉ាង ទទួលយកនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម ជួយបីបាច់ថែរក្សា ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការដល់ជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ផងដែរ៕

PHOTO: Virak Mony

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក