ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងលេចត្រដែតឡើងនៅឆ្នាំ២០២៥

ពោធិ៍សាត់៖ ស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នឹងក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលស្ពានមួយនេះគ្រោងចំណាយពេលសាងសង់ចំនួន ២៨ខែ ដោយចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់សាងសង់នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

តាមព័ត៌មានផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានសាងសង់ឡើងក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។

ស្ពាននេះមានកម្ពស់រហូតដល់ ៩០ម៉ែត្រ ប្រវែងបណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T។

ស្ពានដ៏ខ្ពស់នេះគ្រោងចំណាយថវិកាសាងសង់ចំនួន ២២.៩២លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ចំនួន ២៨ខែ បានសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២៥។

ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន ១៩៨គីឡូម៉ែត្រ ក្រសួងសាធារណការនឹងសាងសង់ស្ពានចំនួន ២៣កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយគឺស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់ជិត ១៩០លានដុល្លារ រយៈពេល ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ គម្រោងផ្លូវជាតិលេខ១០នេះ សម្រេចបានជិត ៦០ភាគរយហើយ។ ក្រសួងសាធារណការ ថានឹងបញ្ចប់ការសាងសង់តាមផែនការគ្រោងទុក។

បើតាមក្រសួងសាធារណការ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង តំបន់ទេសចរណ៍គិរីសាគរ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង។

ក្រសួងរំពឹងថា តាមរយៈផ្លូវមួយនេះ នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះគឺ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក