ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សួនបេះដូង នឹងបន្តដាក់បង្ហាញរហូតដល់ចប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

សៀមរាប៖ បន្ទាប់ពីកម្ពុជាជាប់កំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» ដែលមានជិត ៤លាន សួនបេះដូងដែលនៅបរិវេណប្រាសាទអង្គរវត្តនេះ នឹងបន្តដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃចប់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

សេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជាចេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ស្តីពីការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកដោយជោគជ័យ បានឱ្យដឹងថា ការតាំងបង្ហាញសួនបេះដូងនេះគឺជា ការចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ក៏ដូចជាការផ្សារភ្ជាប់ទឹកចិត្ត ក្តីស្រឡាញ់ និងភាសាបេះដូង ចំពោះវប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណដល់ ប្រជាជនកម្ពុជា សាធារណជនគ្រប់រូបដែលបានចូលរួមចែករំលែក «ភាសា បេះដូងសម្រាប់កម្ពុជា» តាមរយៈការបត់បេះដូងនេះ ជាពិសេសបានជួយរៃអង្គាសថវិកាដែលជាការឧបត្ថម្ភ គាំទ្រទៅដល់អត្តពលិកដែលមានពិការភាព និងអញ្ជើញសាធារជនឱ្យចូលរួមទស្សនាសួនបេះដូងខ្មែរ ដែលជាទំហំទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋខ្មែរដែលខិតខំ ប្រឹងប្រែងចូលរួមបត់បេះដូង សម្រាប់ប្រទេសកម្ពុជា និងអត្តពលិកកម្ពុជា។

ជាមួយគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃការបត់ «បេះដូងច្រើនជាងគេលើ ពិភពលោក» នេះដោយបានលើកឡើងថា៖ «ការបត់បេះដូចនេះមិនមែនផ្ដោតសំខាន់ទៅលើការបំបែកឯតទគ្គកម្ម នេះមួយមុខនោះទេ អ្វីដែលជាបំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធី ដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំមកនូវភាពខុសគ្នា មករួមគ្នា ក្នុងចំនុចដូចគ្ន លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»

គួរឱ្យេដឹងដែរថា កម្មវិធី «បេះដូងច្រើនជាងគេនៅលើពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅវេលា ដែលមានចំនួនបេះដូងសរុប ៣ ៩១៧ ៨០៥ បេះដូង៕

PHOTO: Beyond the Games

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក