ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់

បាត់ដំបង៖ ជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនិងម៉ូតូ ៥គ្រឿង និងកាំភ្លើងខ្លីមួយដែលបានបាញ់សម្លាប់បុរសម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ៦១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅវេលាម៉ោង ១១និង០៦នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ១គ្រាប់ ត្រង់ទ្រូងខាងឆ្វេង ហើយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យពិតប្រាកដមែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១២និង៣៥នាទី នៅចំណុចក្រុមទី៦១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក