ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ្វីលីពីនឈ្នះមេដាយមាសអូឡាំពិកលើកដំបូងក្នុងប្រវត្តិសាស្រ្តជិត ១០០ឆ្នាំ

ជប៉ុន៖ កីឡាការិនីលើកទម្ងន់ Hidilyn Diaz បានបង្កើតប្រវត្តិសាស្រ្តដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិករបស់ហ្វីលីពីន ពោលគឺការឈ្នះមេដាយមាសលើកដំបូងបង្អស់ឱ្យប្រទេសរបស់ខ្លួន ចាប់តាំងពីការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៩២៤។

បេក្ខនារីដែលឈ្នះមេដាយប្រាក់ពីការប្រកួតវិញ្ញាសារលើកទម្ងន់នាព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Rio ២០១៦​ នេះ បានរៀបរាប់ទាំងទឹកភ្នែក ក្រោយឈ្នះមេដាយលើប្រភេទវិញ្ញាសារលើកទម្ងន់ស្រ្តី ៥៥គីឡូក្រាម ដោយនាងបាននិយាយទៅកាន់សារព័ត៌មានជាច្រើននាឱកាសនោះថា នាងចង់ឱ្យការលើកទឹកចិត្តទៅកាន់យុវជនហ្វីលីពីនជំនាន់ក្រោយ ពួកគេអាចមានក្តីស្រមៃ និងឈ្នះមេដាយមាសបែបនេះបានដូចគ្នា។

គួរឱ្យដឹងផងដែរថា ការឈ្នះមេដាយមាសលើកនេះ គឺជាមេដាយលើកទី១១ របស់ហ្វីលីពីនពីព្រឹត្តិការណ៍កីឡា អូឡាំពិក ចាប់តាំងពីការចូលរួមរបស់ប្រទេសនេះនៅឆ្នាំ១៩២៤ និងជាមេដាយមាសតែមួយគត់របស់ហ្វីលីពីន។ ជាមួយការឈ្នះមេដាយប្រាក់មួយ និងមាសមួយនេះ បានធ្វើឱ្យកីឡាការិនី Diaz ក្លាយជាអត្តពលិក ទី២របស់ហ្វីលីពីន ដែលឈ្នះមេដាយបានពីរដង បន្ទាប់ពីអត្តពលិកកីឡាហែលទឹក Teofilo Yldefonzo ធ្វើ់បានមេដាយសំរឹទ្ធ ២ដងនៅឆ្នាំ១៩២៨ និងឆ្នាំ១៩៣២។ ថ្មីៗកន្លងទៅ Hidilyn Diaz ក៏ទើបតែឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Game ឆ្នាំ២០១៨ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក