ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Breaking News៖ កីឡាករ Thiago និងភរិយា ទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្តលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ។

កីឡាករ ធីអាហ្គូ តយសឺរ៉ ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជាជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ហើយភរិយារបស់លោក គឺលោកស្រី រ៉ូម៉ា ម៉ារៀ ហៀនស្ក ស្តេហ្វហ្វន (ROMA MARIA ROZANSKA STEFFEN) ជាជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ។

កីឡាករ Thiago និងភរិយាទទួលបានសញ្ជាតិខ្មែរ គឺធ្វើឡើងក្រោយតែ៣ថ្ងៃនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរដល់អ្នកទាំងពីរកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងការផ្តល់ប្រាក់លើកទឹកចិត្តចំនួន២ម៉ឺនដុល្លារបន្ថែមទៀត ក្រោយពីកីឡាករ Thiago ត្រូវបានសហព័ន្ធកីឡាមួយថៃ WMOប្រកាសដកខ្សែក្រវ៉ាត់ដែលប្រកួតឈ្នះនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០១ ខែមេសា ក្រោមហេតុផលថាប្រកួតតំណាងឱ្យគុនខ្មែរ។

ជាមួយគ្នានេះ WMOបានប្រកាសជាផ្លូវការនៃការដកកីឡាកររូបនេះចេញពីបញ្ជីកីឡាកររបស់ខ្លួន ពោលលែងឱ្យកីឡាករ Thiago ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍WMOនាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក