ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តចំនួន៣ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បន្តការងារ ១អាណត្តិទៀត

ភ្នំពេញ ÷ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឲ្យអភិបាលខេត្តចំនួន៣ បន្តការងារបន្ថែម ១អាណត្តិទៀត។

ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខា ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបង្គាប់ឲ្យអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ឱ្យបន្តការងារក្នុងខេត្តរបស់ខ្លួនបានមួយអាណត្តិទៀត។

ច្បាប់​ស្តីពីការគ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថាអភិបាល និងអភិបាលរងរាជធានី ខេត្ត មាន​អាណត្តិ​ការងារ​មិនលើសពី ៤ឆ្នាំ។ អភិបាល និងអភិបាលរងរាជធានីខេត្ត អាច​ត្រូវបាន​តែងតាំង​ ៤ឆ្នាំទៀត សម្រាប់អាណត្តិទី២ របស់ខ្លួន​នៅក្នុងដែន​សមត្ថកិច្ច​ដដែល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក