ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅបរិវេណទីស្ដីការក្រសួងយុវជន និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយា នាព្រឹកថ្ងៃទី១១ ខែមេសានេះ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។ នេះបើយោងតាមការឱ្យដឹងពី CAMSOC បានឱ្យដឹង។

ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣គីឡូម៉ែត្រ ដោយមានអត្តពលិករបស់ប្រទេសម៉ាឡេស៊ី ចូលរួមរត់បណ្ដាក់គ្នាជាបន្តបន្ទាប់គ្នា ហើយពិធីនេះ បានដំណើរ ការទៅដោយរលូន និងរីករាយហើយ បានបញ្ចប់ដោយ ជោគជ័យ និងមានអត្ថន័យយ៉ាងធំធេងទាំងសម្រាប់ប្រតិភូ កីឡា កម្ពុជា និងម៉ាឡេស៊ី។

អនុប្រធានគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី លោក Datuk Haidin Mohd Amin បានថ្លែងដោយក្ដីរីករាយ ដែលគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី ទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកកាន់ប្រទេសម៉ាឡេស៊ី បើទោះបីជាមានការលំបាកក្នុងការរៀបចំដោយសារស្ថិតក្នុងខែរ៉ាម៉ាឌនក៏ដោយ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី បានចាត់តាំងអត្តពលិកដែលជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចាប់តាំងពីឆ្នាំ១៩៨១ ដល់ ឆ្នាំ២០១៩ ចំនួន ៨នាក់ ដើម្បីចូលរួមពិធីរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះ ផងដែរ។

ទន្ទឹមនោះលោក ហោ សារុន បានឱ្យដឹងថាក្នុងចំណោមវិស័យនានា កីឡាបានដើរ តួនាទីយ៉ាង សំខាន់ក្នុងការ ពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ហើយពិធីដង្ហែ ព្រះអគ្គិជ័យកីឡា ថ្ងៃនេះ បានបង្ហាញ ឱ្យឃើញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងបន្តដង្ហែទៅប្រទេសព្រុយណេ សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ ហើយនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម ខណៈសល់តែ ២៤ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នឹងឈានដល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក