ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Pep Guardiola និយាយពីការជួប Bayern Munich នៅ Champions League

អង់គ្លេស៖ អ្នកចាត់ការ Pep Guardiola បាននិយាយនៅមុនការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយទល់នឹង Bayern Munich នៅថ្ងៃអង្គារនេះថា Manchester City ហាក់អស់សង្ឃឹមក្នុងក្ដីស្រមៃនៃការឈ្នះពាន Champions League ហើយថាការប៉ុនប៉ងតែម្យ៉ាងមិនគ្រប់គ្រាន់ក្នុងការគ្រងជើងឯកនោះឡើយ។

គួរបញ្ជាក់ថា លោក Pep Guardiola ត្រូវបានគេចាត់ទុកថាលោកគឺជាអ្នកចាត់ការដ៏ជោគជ័យមួយរូបនៅ Manchester City បន្ទាប់ពីលោកបានដឹកនាំក្លិបឈ្នះជើងឯកលីគកំពូល ៤ដង , FA Cup ម្តង និង League Cup ៤ដង ប៉ុន្តែនៅតែមិនទាន់អាចដឹកនាំក្លិបឈ្នះពានអឺរ៉ុបនៅឡើយ ខណៈលោកធ្លាប់ដឹកនាំ FC Barcelona និង Bayern Munich ឱ្យគ្រងជើងឯករួចទៅហើយ។ 

ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ Manchester City បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ៦រដូវកាលជាប់ៗគ្នា និងធ្វើបានល្អបំផុតត្រឹមចំណាត់ថ្នាក់ជើងឯករងកាលពីឆ្នាំ២០២១។ លោក Pep Guardiola បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា លោកពិតជាចង់ឈ្នះពាន Champions League ជាមួយ Manchester City "ខ្លាំងណាស់"។ 

លោកបាននិយាយប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ "យើងចង់សាកល្បង។ ពិតជាកិត្តិយសណាស់ដែលបានលេងទល់នឹងក្រុមកំពូលៗដូចជា Bayern Munich ជាដើម។ យើងមិនហ៊ានធានាទេ ដោយយើងត្រូវលេងការប្រកួតទល់នឹង Bayern Munich ពីរជើងដែលនឹងចាប់ផ្តើមពីថ្ងៃស្អែកនេះ។ យើងបានព្យាយាមជារៀងរាល់រដូវកាល ហើយក្រុមដែលយើងអាចជួបសុទ្ធតែជាក្រុមដែលល្អដូចគ្នា ហើយពួកគេក៏ចង់ឈ្នះការប្រកួតដែរ។ ក្តីស្រមៃរបស់ខ្ញុំគឺចង់ឈ្នះពាននេះម្តងទៀត ហើយយើងនឹងព្យាយាមប៉ុន្តែមិនប្រាកដថាយើងនឹងឈ្នះនោះទេ"

ក្រុមរបស់លោក Pep Guardiola នឹងត្រូវជួបជាមួយ Bayern Munich ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel នាការប្រកួត UEFA Champions League ជើងទី១ នាថ្ងៃទី១២ ខែមេសាស្អែកនេះនៅទឹកដីអង់គ្លេស មុនពេលដែលជួបគ្នាជើងទី២ នាថ្ងៃទី២០ ខែមេសានៅទឹកដីអាល្លឺម៉ង់វិញ។ គួរបញ្ជាក់ថា ការជួបគ្នាលើកចុងក្រោយបង្អស់របស់អ្នកចាត់ការទាំងពីរនៅក្នុងក្របខណ្ឌ Champions League គឺតាំងពីឆ្នាំ២០២១ ដែលកាលណោះ លោក Thomas Tuchel ដឹកនាំ Chelsea ឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក