ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្សី​ និងអ៊ុយក្រែនព្រមព្រៀងគ្នាលើការដោះដូរអ្នកទោសជាប់ពន្ធនាគារជាង ២០០នាក់

អន្តរជាតិ៖ ភាគីទាំងពីររួមមានប្រទេសរុស្សី​ និងប្រទេសអ៊ុយក្រែនបានបញ្ជាក់ថា ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសក្នុងលក្ខណៈទ្រង់ទ្រាយធំមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលរួមមានអ្នកទោសសង្គ្រាមរុស្ស៊ី ១០៦នាក់ត្រូវបានដោះលែងជាថ្នូរនឹងប្រជាជនអ៊ុយក្រែន ១០០នាក់។

នៅក្នុងការបង្ហោះសារតាមរយៈបណ្តាញសង្គម Telegram ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បាននិយាយថា ជនជាតិអ៊ុយក្រែនដែលត្រូវបានដោះលែងត្រឡប់មកវិញនេះរួមមានអ្នកការពារទីក្រុង Mariupol និងរោងចក្រដែក Azovstal របស់ខ្លួនដែលត្រូវបានចាប់ខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺតាំងពីខែដំបូងនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនបានផ្ទុះឡើង។

ដោយឡែក រដ្ឋមន្រ្តីការពារជាតិរុស្សីវិញបាននិយាយថាអ្នកទោសរបស់ខ្លួនត្រូវបានដោះលែងបន្ទាប់ពីបញ្ចប់កិច្ចដំណើរការចរចាជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែនបានចូលរួមក្នុងការដោះដូរអ្នកទោសតាមកាលកំណត់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតក្នុងឧទាហរណ៍ដ៏កម្រមួយនៃការទាក់ទងគ្នាដោយផ្ទាល់រវាងសត្រូវ និងសត្រូវនៅលើសមរភូមិ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក