ភ្នំពេញ៖ នៅ១០ថ្ងៃខាងមុខចាប់ពីថ្ងៃទី១១-២០ ខែមេសា ឆ្នាំ២០២៣ តម្លៃប្រេងសាំង និងម៉ាស៊ូតនឹងបន្តឡើងថ្លៃ ដោយសាំងធម្មតាឡើងដល់ ៤ ៤៥០រៀល ក្នុងមួយលីត្រ ពោលឡើង ២០០រៀល ហើយប្រេងម៉ាស៊ូតឡើងថ្លៃនៅត្រឹម ៤ ១៥០រៀលក្នុងមួយលីត្រ ពោលឡើងថ្លៃ ៥០រៀល។
បើធៀបនឹង ១០ថ្ងៃមុន សាំងធម្មតាលក់រាយក្នុងមួយលីត្រមានតម្លៃត្រឹមតែ ៤ ២៥០រៀល។ ចំណែកម៉ាស៊ូត មានតម្លៃ ៤ ១០០រៀលក្នុងមួយលីត្រ។
ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥សែនដុល្លារក្នុងមួយលីត្រ៕