វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ ៥ពាន់លានដុល្លារលើគម្រោងអភិវឌ្ឍន៍វ៉ាក់សាំងកូវីដ-១៩ថ្មី

អាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងចំណាយថវិកាប្រមាណជា ៥ពាន់លានដុល្លារអាមេរិកលើកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង និងការព្យាបាល COVID-19 ថ្មី។ នេះបើតាមអ្នកនាំពាក្យនាយកដ្ឋានសុខាភិបាល និងសេវាសុខភាពប្រជាជន (HHS) និងជាអ្នកនាំពាក្យនៃរដ្ឋបាលលោក Biden បានបញ្ជាក់នៅថ្ងៃទី១០ ខែមេសាម្សិលមិញ។ 

គម្រោងវិនិយោគនេះត្រូវបានគេឱ្យឈ្មោះថា "Project NextGen" ដែលត្រូវបានប្រកាសជាផ្លូវការជាលើកដំបូងដោយសេតវិមានអាមេរិក ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Washington Post ដែលអះអាងថាគម្រោងនេះមានបំណងផ្តល់ការការពារកាន់តែប្រសើរឡើងពីមេរោគឆ្លង រួមទាំងមូលហេតុដែលបង្កឡើងដោយ COVID-19 ដែលអាចក្លាយជាការគំរាមកំហែងនាពេលអនាគត។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden គ្រោងនឹងចំណាយប្រាក់យ៉ាងតិចចំនួន 5 ពាន់លានដុល្លារអាមេរិក ក្នុងការសហការជាមួយវិស័យឯកជន ដែលជាវិធីសាស្រ្តស្រដៀងគ្នាទៅនឹងគម្រោង "Operation Warp Speed" ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ដែលបានពន្លឿនការអភិវឌ្ឍន៍ និងការចែកចាយវ៉ាក់សាំងនៅឆ្នាំ២០២០។ រដ្ឋបាលប្រធានាធិបតីបានបញ្ជាក់ថា៖ "គម្រោង NextGen នឹងពន្លឿន និងសម្រួលដល់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃវ៉ាក់សាំង និងការព្យាបាលសម្រាប់ជំនាន់ក្រោយៗ តាមរយៈកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។"

អ្នកនាំពាក្យរបស់ HHS បាននិយាយថា គម្រោងដែលគ្រោងនឹងផ្អែកលើ HHS នឹងសម្របសម្រួលរវាងរដ្ឋាភិបាល និងជាមួយវិស័យឯកជនលើការជំរុញការអភិវឌ្ឍន៍វ៉ាក់សាំង និងរបៀបនៃការព្យាបាលបែបថ្មី។ គម្រោងនេះនឹងគ្របដណ្តប់គ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ចាប់ពីការស្រាវជ្រាវមន្ទីរពិសោធន៍ និងការសាកល្បងព្យាបាលរហូតដល់ការនាំយកនិងចែកចាយនូវសមិទ្ធិផលដែលសម្រេចបាន។ គម្រោងនេះនឹងផ្តោតលើការបង្កើតអង្គបដិប្រាណ Monoclonal យូរអង្វែងដែលធន់នឹងវ៉ារ្យ៉ង់ (Variant) ថ្មីនៃវីរុស COVID-19 ក៏ដូចជាវ៉ាក់សាំងទូលំទូលាយដែលអាចការពារប្រឆាំងនឹងមេរោគឆ្លងផ្សេងៗជាច្រើនទៀត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក