ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លម្អិតពីវីរុសកូវីដ-១៩​ ប្រភេទ DELTA ទាំង ៣៩ករណីដែលក្រសួងសុខាភិបាលប្រកាសព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីករណីរកឃើញវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី B.1.617-2 ឬហៅថាជាវីរុសដែលតា (DELTA) ចំនួន ៣៩ករណី នៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែកក្កដានេះ។

បើយោងតាមរបាយការណ៍លម្អិតរបស់ក្រសួងសុខាភិបាល ក្នុងចំណោមករណីវិជ្ជមានវីរុសកូវីដ-១៩ Delta ទាំង ៣៩ករណីនេះ បានរកឃើញទៅលើអ្នកដំណើរ (ពលករ) ដែលត្រឡប់មកកាន់ប្រទេសកម្ពុជា បុគ្គលិកសុខាភិបាល អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរចូលមកកម្ពុជា​ ព្រមទាំងករណីសហគមន៍ ពោលគឺអ្នកដែលមិនបានប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរចូលមកកម្ពុជា។

១. លទ្ធផលវិជ្ជមានកូវីដ-១៩ Delta លើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនគោក

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ Delta​ ចំនួន ១៤នាក់ (ស្រ្តី ៨នាក់)

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ Delta​ ចំនួន ៧នាក់ (ស្រ្តី ៣នាក់)

២. លទ្ធផលវិជ្ជមានកូវីដ-១៩ Delta លើបុគ្គលិកសុខាភិបាល

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញបុគ្គលិកសុខាភិបាលមានវិជ្ជមានកូវីដ-១៩ Delta​ ភេទប្រុស ចំនួន ១នាក់ 

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញបុគ្គលិកសុខាភិបាលមានវិជ្ជមានកូវីដ-១៩ Delta​  ចំនួន ៣នាក់ (ស្រ្តី ១នាក់)

៣. លទ្ធផលវិជ្ជមានកូវីដ-១៩ Delta លើប្រជាពលរដ្ឋមានប្រវត្តិប៉ះពាល់ផ្ទាល់ជាមួយអ្នកដំណើរចូលមកកម្ពុជា

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ Delta​ ចំនួន ៦នាក់ (ស្រ្តី ៣នាក់)

៤. លទ្ធផលវិជ្ជមានកូវីដ-១៩ Delta លើប្រជាពលរដ្ធក្នុងសហគមន៍ (មិនប៉ះពាល់ជាមួយអ្នកដំណើរមកពីក្រៅប្រទេស)

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ Delta​ ចំនួន ៨នាក់ (ស្រ្តី ៤នាក់)។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា មកទល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញវីរុសប្រភេទ Delta ចំនួន ១១៤ករណី (ស្រ្តី៥៩នាក់) ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជាវិញ សូមមេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសបន្តការពារ និងអនុវត្តវិធានការ ៣ការពារ និង ៣កុំឱ្យបានជាប់លាប់គ្រប់គ្នា ដើម្បីជៀងវាងក្នុងការចម្លង និងក្លាយជាជនរងគ្រោះដោយសារវីរុសកូវីដ-១៩៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក