ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជនស្ម័គ្រចិត្តដែលរៀបចំបេះដូងយ៉ាងធំនៅប្រាសាទអង្គរវត្ត

សៀមរាប៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ដែលបានចូលរួមរៀបចំផ្គុំបេះដូងក្រដាសធ្វើជាបេះដូងដ៏ធំ និងពាក្យខ្មែរដ៏ធំ នៅប្រាសាទអង្គរវត្ត។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងផេក Hun Manet - C.O.Army Office ដូច្នេះថា៖ «សូមកោតសរសើរចំពោះការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តដែលបានចូលរួមរៀបចំយ៉ាងសកម្មចំពោះការរៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិយើង»។

បេះដូងក្រដាសដែលពលរដ្ឋខ្មែរគ្រប់ទិសទីបានបត់ ត្រូវបានផ្គុំលេចជា «រូបបេះដូងដ៏ធំ» និង «ពាក្យខ្មែរដ៏ធំ» នៅប្រាសាទអង្គរវត្ត បង្កើនសម្រស់ដ៏ស្រស់បំព្រងបង្ហាញដល់ពិភពលោក ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោកនៅថ្ងៃអង្គារទី១១ ខែមេសា ឆ្នាំ២០២៣ នេះ។

នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្រៅពីរៀបចំបេះដូងក្រដាសដើម្បីបំបែកឯតទគ្គកម្មពិភពលោក កម្ពុជាក៏បានត្រៀមរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ម្តងទៀតផងដែរ ដោយកាលឆ្នាំ២០១៥ កម្ពុជាបានរាំម៉ាឌីហ្សូនដែលមានអ្នករាំ ២០១៥នាក់សម្រាប់បំបែកឯកត្តកម្មពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក