ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ស្ពានហាលប្រាសាទអង្គរវត្តបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

សៀមរាប៖ ស្ពានហាលមុខអង្គរវត្តនឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ ដែលត្រូវនឹងថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ និងដើម្បីឱ្យការរៀបចំខួប ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅរមណីយដ្ឋានអង្គរប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យប្រើប្រាស់ ស្ពានហាលប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា ស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ដំណើរការជួសជុលសម្រេចលទ្ធផល បានប្រមាណ ៩០ភាគរយចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន កំពុងអនុវត្តគម្រោងជួសជុលដំណាក់កាលទី២ ស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃ រក្សាទម្រង់ដើមរបស់សំណង់បុរាណមួយនេះ ឱ្យមានសភាពរឹងមាំឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក