ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីដកលោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យចាប់ដាក់គុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានឋានៈជាអគ្គនាយករង លោក បែល វ៉ាន់ដែត ចេញពីតំណែង និងបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយអ្នកតុលាការចាប់ជននេះដាក់គុក។

ការសម្រេចដកលោក បែល វ៉ាន់ដែត នេះធ្វើឡើងទាំងព្រលឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះបន្ទាប់ពីសម្ដេចតេជោទទួលព័ត៌មានអំពីការប្រើប្រាស់អាវុធខុសច្បាប់របស់បុគ្គលនេះធ្វើបាបអ្នកទន់ខ្សោយ។

សម្ដេចតេជោបានសរសេរនៅលើតេឡេក្រាមរបស់សម្ដេចថា៖ «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ»

សម្ដេចតេជោក៏បញ្ចាទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើសនេះនៅក្រៅឃុំមុនពេលកាត់ទោស ដោយបារម្ភថាជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

សម្ដេចតេជោចាត់ទុកថា នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។

ករណីលោក បែល វ៉ាន់ដែត បានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានរឿងរ៉ាវជម្លោះលើការប្រើប្រាស់ស៉ីផ្លេរមួយរវាងឡានរបស់លោកជាមួយនឹងឡានរបស់និស្សិតម្នាក់ រហូតលោកឈានដល់ថ្នាក់ជិះរថយន្តដេញតាមនិងភ្ជង់កាំភ្លើងគំរាមសម្លាប់ទៀតផង។

ទោះបីជាមានបណ្ដឹងនិងឡើងទៅដល់តុលាការក្ដី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ តុលាការរាជធានីភ្នំពេញបានសម្រេចដោះលែងឈ្មោះ បែល វ៉ាន់ដែត ឲ្យមានសេរីភាព ដោយឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក