ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៥២០,៦៦១នាក់ អ្នកស្លាប់កើនឡើងចំនួន ៧,៧៥១នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៤១៥,៧៥២នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៩៥,៣៤៥,៧៩១នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៤,១៨២,៨៣១នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៧៧,១៨២,៨៤០នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៨,១៦២,៩៥១នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/