វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ភាពយន្តតុក្កតា The Super Mario Bros រកចំណូលបានជាង ៣៧៧លានដុល្លារត្រឹមរយៈពេល ៥ថ្ងៃ

កម្សាន្ត៖ អ្នកនិយមគាំទ្រទស្សនាខ្សែភាពយន្តនៅតាមរោងកុនបានសម្រុកនាំគ្នាទៅទិញសំបុត្រទស្សនាខ្សែភាពយន្តបែបគំនូរជីវចលថ្មីរបស់ក្រុមហ៊ុន Universal និង Illumination គឺរឿងតុក្កតាស៊ីផ្សិត ឬ The Super Mario Bros ដែលនាំឱ្យខ្សែភាពយន្តនេះកើបលុយបានប្រមាណ ៣៧៧លានដុល្លារអាមេរិក ត្រឹមរយៈពេលនៃការចាក់បញ្ចាំងត្រឹម ៥ថ្ងៃប៉ុណ្ណោះនៅទូទាំងពិភពលោក។ 

ចំណូលក្បែរ ៤០០លានដុល្លារអាមេរិកនេះគឺទទួលបានពីបណ្តារោងកុននៅអាមេរិកខាងជើងប្រមាណជា ២០៤,៦លានដុល្លារអាមេរិក ខណៈដែលនៅលើទីផ្សារអន្តរជាតិឯណេះវិញត្រូវបានគេរាយការណ៍ថាប្រមូលចំណូលបានជាង ១៧៣លានដុល្លារអាមេរិក សរុបជារួមចំនួនជាង ៣៧៧លានដុល្លារអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ទី៩ ខែមេសានេះ។ 

គួរឱ្យដឹងថា ខ្សែភាពយន្ត The Super Mario Bros បានបំបែកកំណត់ត្រារបស់រឿង Warcraft ក្លាយជាខ្សែភាពយន្តដែលធ្វើឡើងផ្អែកតាមហ្គេមដែលរកចំណូលច្រើនបំផុត និងបំបែកកំណត់ត្រារបស់ខ្សែភាពយន្ត Frozen 2 ក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនបំផុតក្នុងសប្តាហ៍នៃការចាក់បញ្ចាំងដំបូង។ ខ្សែភាពយន្តនេះបានក្លាយជាភាពយន្តដែលរកប្រាក់ចំណូលច្រើនបំផុតក្នុងសប្តាហ៍ដំបូងនាឆ្នាំ២០២៣ និងជាកំណត់ត្រាសម្រាប់ស្ទូឌីយោ Illumination ដែលរកចំណូលបានបង្គ្ក្រប់ ៥ពាន់លានដុល្លារពីភាពយន្តទាំង ១៣ នៃផលិតកម្មនេះ។ 

ខ្សែភាពយន្ត The Super Mario Bros នេះត្រូវបានគេកំណត់កម្រិតទស្សនាជាប្រភេទ PG ហើយភាពយន្តនេះត្រូវបានផលិតឡើងដោយផ្អែកលើហ្គេម Mario និងមានការបញ្ចូលសំឡេងពីសំណាក់តារាសម្តែងល្បីរួមមាន Chris Pratt (Mario) , Charlie Day (Luigi), Jack Black (Bowser) និង Anya Taylor-Joy (ព្រះនាង Peach)។ ភាពយន្តនេះក៏ធ្វើការចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តទំនើបនានានៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី០៧ ខែមេសាកន្លងទៅផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក