ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូដែលមិនអាចខ្វះបានឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សម្តេចថ្លែងបែបនេះនៅក្នុងពិធីពិសាអាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជានៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាកន្លងមករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងធុនមធ្យមដែលជាយន្តការអន្តរក្រសួង ស្ថាប័នសម្រាប់សិក្សាស្រាវជ្រាវ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម។

សម្តេចបន្តថា កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួម និងគាំទ្រដល់ការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមក្នុងបរិបទកូវីដ-១៩។ ទន្ទឹមនេះធនាគារក៏បានបញ្ជេញកម្ចីឥណទានចំនួន ៤០០លានដុល្លារដល់សហគ្រាសជាង ៣ពាន់កន្លែងផងដែរ។

សម្តេចតេជោ បន្ថែមថា ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ ច្បាប់ និងបទបញ្ញត្តិដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជី និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក