ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការស្វែងរកទីផ្សារ និងរក្សាទីផ្សារកម្ពុជាដើម្បីកសិករ និងការរីកចម្រើនរបស់ប្រទេស។
សម្ដេចថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះថា បើទោះបីកម្ពុជាបច្ចុប្បន្នមានទីផ្សារ RCEP ទីផ្សារពាណិជ្ជកម្មសេរីជាមួយចិន និងទីផ្សារពាណិជ្ជកម្មសេរីជាមួយកូរ៉េក្ដីក៏កុំភ្លេចទីផ្សារប្រទេសជិតខាងដែលរួមមានថៃ ឡាវ វៀតណាម ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចទីផ្សារសម្រាប់ប្រជាកសិករកម្ពុជា។
សម្ដេចតេជោបញ្ជាក់ថា បើគ្មានទីផ្សារទេកម្ពុជាមិនអាចជំរុញកសិកម្ម និងការកែច្នៃបានទេ៕