ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថានឹងមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាង ១លាននាក់ឆ្លើយតបនឹងតម្រូវសហគ្រាសធុនតូចនិងមធ្យម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥សែននាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងមុខនឹងផ្ដោតភាគច្រើនឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម។

សម្ដេចថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ដោយជំរុញដល់ក្រសួងឧស្សាហកម្មនិងស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយក្រសួងការងារដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលរដ្ឋឆ្លើយតបនឹងកង្វះខាតធនធានមនុស្សជួយដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

សម្ដេចតេជោថា៖ «១លាន ៥សែននាក់នៅពេលខាងមុខគឺគ្របដណ្ដប់លើសហគ្រាសធុនតូចនិងមធ្យមជាង ១លាននាក់»

សម្ដេចតេជោបញ្ជាក់បន្ថែមជាថ្មីថាតាមគោលនយោបាយការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥នាក់នេះនឹងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

រដ្ឋាភិបាលមានគោលដៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រនៅកម្ពុជាចំនួន ១លាន ៥សែននាក់ក្នុងឆ្នាំ២០២៣នេះ ឬដើមឆ្នាំ២០២៤។ ការបណ្ដុះបណ្ដាលនេះគឺមិនតម្រូវឱ្យសិស្សបង់ថ្លៃនោះទេ ថែមទាំងទទួលបាននូវប្រាក់ខែផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក