ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សាលា Golden Gate American រៀបចំកម្មវិធីប្រឡងប្រជែងគណិតវិទ្យាដើម្បីលើកកម្ពស់ការសិក្សាផ្នែកគណិតវិទ្យា

ភ្នំពេញ៖ សាលា Golden Gate American បានរៀបចំកម្មវិធីប្រលងប្រជែងគណិតវិទ្យា ដែលហៅថា កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត ដែលសិស្សានុសិស្សមកពីបណ្តាសាលារៀនចំណេះទូទៅ ទូទាំងប្រទេសផ្សេងទៀតក៏អាចចូលរួមប្រកួតបានផងដែរ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣។

នាយករងសាលា Golden Gate American បានលើកឡើងថានេះជាលើកទៅទី២ ហើយដែលសាលាបានរៀបចំ «កម្មវិធីប្រឡងប្រជែងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត» នេះនិង អនុញ្ញាតឱ្យសិស្សានុសិស្សមកពីបណ្តាសាលារៀនចំណេះទូទៅផ្សេងៗទាំងរដ្ឋ និងឯកជន ទូទាំងប្រទេសអាចចូលរួមប្រកួតបានផងដែរ ដើម្បីជាការលើកកម្ពស់កាតសិក្សារបស់សិស្សានុសិស្ស ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា។

លោកថ្លែងថា៖ «នេះជាលើកទី២ហើយ ដែលសាលា រៀបចំកម្មវិធីប្រកួតប្រជែងគណិតវិទ្យាសម្រាប់ក្មួយៗសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១១ មកពីសាលាចំណេះទូទៅ ទូទាំងប្រទេស ទាំងសាលាសាធារណៈ និងឯកជន ក្នុងគោលបំណងផ្តល់ការគាំទ្រ និង លើកទឹកចិត្តដល់ក្មួយៗដែលបានខិតខំប្រឹងសិក្សារៀនសូត្រ ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា»

លទ្ធផលនៃការប្រកួតប្រជែងត្រូវបានប្រកាសនៅថ្ងៃអាទិត្យទី៩ ខែមេសា ដោយមានការចូលរួមពីមាតាបិតាសិស្សានុសិស្សជាច្រើននៅសាលប្រជុំរបស់សាលា Golden Gate American។

ម្ចាស់ជ័យលាភីមេដាយប្រាក់ ម៉ក់ វីលៀម សិក្សាថ្នាក់ទី១១ នៃសាលា Golden Gate American បានឱ្យដឹងថា ខ្លួនសប្បាយចិត្តក្នុងការប្រកួតនេះ និងខិតខំព្យាយាមបន្ថែមទៀតដើម្បីទទួលបានមេដាយមាសក្នុងការប្រកួតលើកក្រោយ។ យុវសិស្ស វីលៀម ក៏ធ្លាប់បានចូលរួមការប្រកួតម្តងរួចមកហើយដែលពេលនោះទទួលបានមេដាយសំរឹទ្ធ។


សិស្សថ្នាក់ទី១១ ម្នាក់ទៀត នៃសាលា Golden Gate American ទទួលបានមេដាយមាស និងអាហារូបករណ៍ ៧០ភាគរយ សិស្ស ទុយ សុខកាណាន់ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងដែលទទួលបានមេដាយមាស ក្នុងការប្រកួតប្រជែងគណិតវិទ្យានេះ ដោយកាលពីប្រកួតលើកទី១ ទទួលបានត្រឹមមេដាយប្រាក់។


សិស្សថ្នាក់ទី១១ នៃសាលា Golden Gate American ហ៊ុយវ៉ា សេដ្ឋាពិទូរ្យ ដែលទទួលបានមេដាយមាសនៃការប្រកួតបានបង្ហាញអារម្មណ៍សប្បាយរីករាយ រំភើប ព្រោះខ្លួនធ្លាប់ចូលរួមការប្រកួតកាលពីលើកទី១ ទទួលបានត្រឹមមេដាយសំរឹទ្ធ ខណៈការប្រកួតលើកទី២ នេះទទួលបានមេដាយមាស។


សេដ្ឋាពិទូរ្យ បានឱ្យ EAC News ដឹងថា៖ «ការប្រកួតនេះមិនពិបាកពេក ក៏មិនស្រួលពេក អាចថាធម្មតាអាចធ្វើបានសម្រាប់ខ្ញុំ […] ខ្ញុំលើកទឹកចិត្តឱ្យទាំងអស់គ្នា ឱ្យវឹកហាត់អនុវត្តដោះស្រាយលំហាត់ណិតវិទ្យា និង ចំណាយពេលសិក្សាធ្វើលំហាត់ឱ្យបានច្រើន ដែលនឹងអាចចេះចាំពីលំហាត់ទាំងនោះ»

គួរឱ្យដឹងដែរថា រង្វាន់សម្រាប់ជ័យលាភីក្នុងកម្មវិធីប្រឡងប្រជែងគណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេតនេះរួមមាន អាហារូបករណ៍លើថ្លៃសិក្សា ១០០% ២រង្វាន់ ប័ណ្ណចុះឈ្មោះប្រឡងនៅសហរដ្ឋអាមេរិក ២រង្វាន់ និង IPAD ២រង្វាន់ (លំដាប់ពិន្ទុខ្ពស់បំផុត ក្នុង category ១&២) និងអាចទទួលបាន អាហារូបករណ៍លើថ្លៃសិក្សា ចាប់ពី ៣០%-៧០% សម្រាប់ជ័យលាភី ទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងទទួលបាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងលិខិតសរសើរ ព្រមទាំងមានឱកាសទៅប្រឡងនៅ ទីក្រុង New York នៃសហរដ្ឋអាមេរិកផងដែរ។

នាយកសាលា Golden Gate American School គូសបញ្ចាក់ថា តាមរយៈការប្រកួតប្រជែងគណិតវិទ្យានេះ លោកសង្ឃឹមថាកម្មវិធីនេះនឹងនាំមកនៅឧត្តមប្រយោជន៍យ៉ាងច្រើនដល់ខ្លួនសិស្សានុសិស្សផ្ទាល់ គ្រួសារ និងសង្គមជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក