ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ យុវជនស្ម័គ្រចិត្តនៅ «អង្គរសង្រ្កាន្ត» នឹងទទួលបានបទពិសោធដែលមិនងាយរកបាន

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ ៥០០នាក់ ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា អង្គរសង្រ្កាន្តជាថ្នាលរៀនសូត្រដ៏ធំមួយសម្រាប់យុវជនស្ម័គ្រក្នុងការដកស្រង់បទពិសោធន៍ សង្កេត និងអនុវត្ត យកគម្រូ ដកស្រង់បទពិសោធន៍ពីគ្នា ដែលបទពិសោធន៍ដែលមិនងាយរកបាននៅសាលារៀន ឬកន្លែងការងារណាផ្សេងនោះឡើយ។

លោកបានឱ្យដឹងថាថ្វីត្បិតតែជាយុវជនស្ម័គ្រចិត្ត ប៉ុន្តែក្រុមការងារសហព័ន្ធយុវជនកម្ពុជា មានការរៀបចំបែងចែកតួនាទី ភារកិច្ច ច្បាស់លាស់ ឱ្យមានទំនួលខុសត្រូវតាមកម្រិតខុសៗគ្នា ទៅតាមរចនាសម្ព័ន្ធ ដែលនេះជាគម្រូដល់យុវជនស្ម័គ្រចិត្តអាចយកទៅរៀនសូត្រសម្រាប់ការងាររបស់ខ្លួននៅកន្លែងផ្សេង។

ប្រធានសហព័ន្ធយុវជនកម្ពុជារូបនេះបានថ្លែងឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំនៃការរៀបចំអង្គរសង្រ្កាន្ត តែងតែធ្វើការសម្ភាស ចម្រាញ់ ជាច្រើនដំណាក់កាលដើម្បី ឱ្យសមស្របទៅតាមតម្រូវការងារ ដោយក្រុមការងារជំនាញតាមផ្នែកនីមួយៗក៏មានការកំណត់សមត្ថភាព ក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាចូលរួមជាការស្ម័គ្រចិត្ត តែការអនុវត្តការងារគឺមានភាពច្បាស់លាស់ ម្ចាស់ការ ឬអាចនិយាយបានថាមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។

គួរឱ្យដឹងដែរថា យុវជនស្ម័គ្រចិត្តទាំងអស់ត្រូវបានគណៈកម្មាធិការរៀបចំទទួលបន្ទុកលើការស្នាក់នៅ អាហារ និងការដឹកជញ្ជូនទាំងអស់ក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខណៈយុវជនស្ម័គ្រចិត្តទាំងអស់ បានចូលរួមស្ម័គ្រចិត្ត ប្រកបដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងលះបង់កម្លាំងកាយ ចិត្ត ដូច្នេះមិនតម្រូវឱ្យចំណាយសោហ៊ុយផ្ទាល់ខ្លួនណាបន្ថែមទៀតឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក