ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺពង្រឹងគុណភាពអប់រំ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថា្នក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈរដ្ឋាភិបាលបាននិងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកវិស័យអប់រំឱ្យកាន់តែកៀកជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀនបន្ថែម និងការសម្រួលហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ ដូចជា ផ្លូវថ្នល់ និងស្ពានជាដើម។

លោកបន្ថែមថា រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ព្រមទាំងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជាផែនការយុទ្ធសាស្រ្តវិស័យអបរំឆ្នាំ២០១៩-២០២៣ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេស ការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»

លោកថ្លែងបែបនេះនៅចំពោះមុខ លោកគ្រូ-អ្នកគ្រូ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក្នុងពិធីជួបសំណេះសំណាលជាមួយពួកគេនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយនេះ គណបក្សប្រជាជនកម្ពុជានឹងផ្តោតសំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ វប្បធម៌ និងគណិតវិទ្យា (STEAM។

លោកបន្តថា គណបក្សប្រជាជនកម្ពុជានឹងពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ តាមរយៈការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូររបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យផងដែរ។

លោកថា៖ «នាថ្ងៃអនាគត ដោយយោងទៅលើធនធានមនុស្សប្រកបដោយសមត្ថភាព រួមផ្សំនឹងគ្រឹះនៃសុខសន្តិភាពដែលយើងកំពុងមាន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងប្តូរផ្តាច់យកឱ្យបាននូវមោទកភាពជាតិ ក្នុងនាមជាប្រជាជាតិមួយដ៏រីកចម្រើន ប្រកបដោយអារ្យធម៌ និងមានប្រជាជនប្រកបដោយចំណេះដឹង ជំនាញ និង ភាពថ្លៃថ្នូរ»។

ប្រធានយុវជនគណបក្សថា្នក់កណ្តាល លោក ហ៊ុន ម៉ាណែត បានថ្លែងថាការចូលរួមចំណែករបស់លោកគ្រូ-អ្នកគ្រូនឹងក្លាយជាកម្លាំងស្នូលមួយ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។

លោក ហ៊ុន ម៉ាណែត និយាយថា អាជីពជាគ្រូបង្រៀន គឺជាអាជីពដែលទទួលបាននូវការគោរព ពីព្រោះគ្រូបង្រៀនមិនមែនត្រឹមតែជាអ្នកបង្រៀនចំណេះវិជ្ជានីមួយៗនៅសាលាប៉ុណ្ណោះទេ។ ដូច្នេះលោកណែនាំឱ្យ គ្រូបង្រៀនត្រូវបំពេញតួនាទីជាច្រើនទៀត ក្នុងនាមជាឪពុកម្តាយទីពីរ ជាអ្នកអប់រំសីលធម៌ សតិអារម្មណ៍ និងជាមគ្គុទេ្ទសក៍បង្ហាញផ្លូវជីវិតដល់សិស្សានុសិស្សទាំងអស់គ្រប់រូបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក