ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រជាជនក្រីក្រនៅខណ្ឌទួលគោកជិត ១ពាន់នាក់បានទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជិត ១ពាន់នាក់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌទួលគោក វេជ្ជបណ្ឌិត ក្រុមការងារសមាគមន៍ TYDA យុវជន និងផ្នែកពាក់ព័ន្ធជាច្រើនទៀត។

តាមរបាយការណ៍ បានឱ្យដឹងថាប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ៩២៥នាក់ ស្មើនឹង ២ ០២៨ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ២៩ករណី។

ជំងឺដែលបានព្យាបាលនាពេលនោះរួមមាន ផ្នែកជំងឺទូទៅបានចំនួន ៩២៥ករណី ផ្នែកជំងឺមាត់ធ្មេញបានចំនួន ៩៧ករណី ផ្នែកជំងឺត្រចៀក ច្រមុះ បំពង់កបានចំនួន ២៧ករណី ផ្នែកជំងឺភ្នែកបានចំនួន ២៥០ករណី ផ្នែកជំងឺរោគស្រ្តីបានចំនួន ២៥ករណី ផ្នែកអេកូសាស្រ្តបានចំនួន ២០ករណី ផ្នែកវះកាត់តូចបានចំនួន ១៥ករណី ផ្នែកជំងឺបេះដូងបានចំនួន ៨៧ករណី ផ្នែកជំងឺសើស្បែកបានចំនួន ៥១ករណី ផ្នែកជំងឺឫសដូងបាតបានចំនួន ១០០ករណី ផ្នែកជំងឺសន្លាក់បានចំនួន ៨៩ករណី ផ្នែកមន្ទីរពិសោធន៍បានចំនួន ៥២ករណី និងវិធានសុខាភិបាលបានចំនួន ២៩០ករណី។

អភិបាលនៃគណអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានលើកឡើងថា ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់នៅតាមសង្កាត់ទាំង ១០ក្នុងខណ្ឌទួលគោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រនៅខណ្ឌទួលគោក ដោយទឹកចិត្តសប្បុរសពោរពេញដោយក្តីស្រឡាញ់ និងបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ មិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺនាពេលនេះ ជាពិសេសក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក ទទួលបានជោគជ័យ និងចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ជាប្រទេសដែលងើបចេញពីជំងឺកូវីដ-១៩ លឿនជាងគេ និងស្តារសេដ្ឋកិច្ចឡើងវិញបានយ៉ាងឆាប់រហ័យ។

អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA លោក ចាន់ សុភ័ស្ភ លើកឡើងថា នេះគឺជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក ហើយ TYDA នៅតែបន្តចុះជាប្រចាំគ្រប់២៥ រាជធានីខេត្តទាំងអស់ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក