ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនរាជធានីភ្នំពេញបង្កើតសាខាចល័តតាមមូលដ្ឋានកៀគរបញ្ជូលសមាជិកថ្មី

ភ្នំពេញ៖ គណបក្សប្រជាជនរាជធានីភ្នំពេញបានសម្រេចបង្កើតសាខាចល័តគណបក្សដើម្បីកៀគរអ្នកគាំទ្របន្ថែម និងបានតែងតាំងអតីតមន្ត្រីគណបក្សប្រឆាំងជាប្រធានសាខាចល័តនេះ។

អតីតសមាជិកគណបក្សភ្លើងទៀន លោក ឆេង គឹមសេង ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស ជាមួយនឹងអតីតមនុស្សមកពីគណបក្សប្រឆាំងមួយចំនួនទៀតជាអនុប្រធាន និងសមាជិក។

យោងតាមការប្រកាសសេចក្ដីសម្រេចនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ សាខាចល័តមូលដ្ឋានគណបក្សរាជធានីភ្នំពេញគឺចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

ជំនួយការសម្ដេចតេជោ ហ៊ុន សែន គឺលោក ដួង ដារ៉ា បានស្វាគមន៍ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស នេះ ដោយថាសាខានេះនឹងជួយចុះពន្យល់តាមមូលដ្ឋានក្នុងរាជធានីភ្នំពេញទាំងមូលបញ្ជៀបព័ត៌មានដល់សមាជិកប្រឆាំងឱ្យវិលត្រលប់មករួមរស់ និងគាំទ្រគណបក្សប្រជាជនវិញ។

គួរឱ្យដឹងថានៅថ្ងៃនេះសាខាចល័តគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស បានប្រមូលសមាជិកគាំទ្រពីបក្សប្រឆាំងឱ្យមកចូលជាសមាជិកគណបក្សប្រជាជនបានជាង ១ ៤០០នាក់ហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក