ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Manchester United ហក់ឡើងទៅលេខ ៣ ក្រោយឈ្នះ Everton ២-០

អង់គ្លេស៖ កីឡាករពីររូបរបស់ Manchester United គឺកីឡាករ Scott McTominay និង Anthony Martial  បានរួមគ្នាស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ឱ្យក្លិបយកជ័យជម្នះ ២-០ ទៅលើ Everton ល្ងាចមិញនេះ និងប្រជែង Newcastle United ឡើងមកកាន់ចំណាត់ថ្នាក់លេខ ៣ លើតារាង Premier League នៅយប់ថ្ងៃសៅរ៍នេះ។

ក្រុមរបស់លោក Erik Ten Hag កំពុងតែតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រជែងចំណាត់ថ្នាក់ Top4 រដូវកាលនេះ ខណៈឆ្លងកាត់ ២៩ ប្រកួតមាន ៥៦ពិន្ទុក្នុងដៃលើក្រុម Newcastle ដែលមានត្រឹម ៥៣ពិន្ទុ ប៉ុន្តែនៅសល់ការប្រកួតមួយនៅក្នុងដៃ ដែលនឹងត្រូវជួបជាមួយ Brentford យប់នេះ និងដាច់ ៦ពិន្ទុពី Tottenham Hotspur ដែលនឹងត្រូវជួបជាមួយ Brighton យប់នេះដូចគ្នា។

គួរបញ្ជាក់់ថា Everton របស់លោក Sean Dyche កំពុងព្យាយាមប្រជែងគេចចេញឱ្យផុតពីតំបន់កាត់ចោល ខណៈបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ១៦ មាន ២៧ពិន្ទុស្មើគ្នាជាមួយ Nottingham Forest ដែលកំពុងឈរលេខ១៧ និង Bournemouth ដែលកំពុងឈរលេខ១៨ ដោយខុសគ្នាតែគម្លាតគ្រាប់បាល់ចំណេញប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា Manchester United ល្ងាចមិញនេះអវត្តមានរបស់ Casemiro ដែលត្រូវរងបំរាមចំនួន ៤ប្រកួត ប៉ុន្តែស្របពេលដែលវត្តមានខ្សែបម្រើ Christian Eriksen បានបង្ហាញខ្លួនសាជាថ្មីឡើងវិញ ដោយប្តូរចូលជំនួស Jadon Sancho នៅនាទីទី៧៧ ដែលជាការបង្ហាញខ្លួនរបស់គេជាលើកដំបូងបង្អស់ក្រោយអវត្តមានដោយបញ្ហារបួសក-ជើងកាលពីថ្ងៃទី២៨ ខែមករាកន្លងទៅ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក