ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយ

វៀតណាម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាសប្តាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឱ្យកាន់តែខ្ពស់នៅឆ្នាំនេះ។ នេះបើតាមព្រឹទ្ធសមាជិកអាមេរិក លោក Jeff Merkley បានប្រាប់មកកាន់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយនៅថ្ងៃសៅរ៍នេះ។

ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការនេះ ទំនងជានឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានទូរស័ព្ទកាលពីសប្តាហ៍មុនជាមួយប្រធានបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយនៅឆ្នាំនេះ ស្របពេលជាមួយខួបលើកទី១០ ក្នុងខែកក្កដាខាងមុខនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

លោក Antony Blinken ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ មុននឹងលោកបន្តដំណើរទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃរដ្ឋមន្រ្តីការបរទេសរបស់បណ្តាប្រទេស G7 នៅឯប្រទេសជប៉ុន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសាខាងមុខនេះ។ 

គួរបញ្ជាក់ថា នៅក្នុងជំនួបតាមទូរសព្ទនោះ លោក Biden និងលោក Trong បានព្រមព្រៀងគ្នាក្នុងការបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីព័ត៌មានបន្ថែមណាមួយឡើយ។ អ្នកវិភាគជាច្រើនបាននិយាយថា វៀតណាមហាក់មានការប្រុងប្រយ័ត្នចំពោះការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងជាមួយអាមេរិកនៅឆ្នាំនេះ ដោយខ្លាចថាអាចនឹងបង្កឱ្យមានភាពតានតឹងជាមួយចិន។

គួរបញ្ជាក់់ថា បើទោះបីជាសហរដ្ឋអាមេរិកជាទីផ្សារនៃការនាំចេញធំបំផុតរបស់វៀតណាមក៏ដោយ ក៏សហរដ្ឋអាមេរិកបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាដៃគូការទូតលំដាប់ទីបីប៉ុណ្ណោះសម្រាប់ទីក្រុងហាណូយ។ ដោយឡែកប្រទេសដែលជាដៃគូការទូតលំដាប់ទីមួយរបស់វៀតណាមរួមមាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ខណៈកម្រិតទីពីររួមមានបណ្តាប្រទេសសហគមន៍អឺរ៉ុប និងជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក