ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា អបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលទទួលគោរមងារជា សម្ដេច

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះលោកស្រី ម៉ែន សំអន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «សម្ដេច» ដែលជាគោរមងារខ្ពស់បំផុតក្នុងជួររដ្ឋាភិបាលកម្ពុជា។

លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកស្រី ម៉ែន សំអន ពិតជាសាកសមក្នុងការទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុតនេះ ដោយសារការលះបង់និងការចូលរួមរបស់លោកស្រីក្នុងការអភិវឌ្ឍន៍ជាតិនិងប្រជាជនកម្ពុជាតាំងពីកម្ពុជាបានរំដោះចេញពីរបបខ្មែរក្រហមមក។

លោកបន្ថែមថា លោកស្រី ម៉ែន សំអន ជាថ្នាក់ដឹកនាំដែលគួរឲ្យគោរព និងមានមនោសញ្ចេតនាខ្ពស់ចំពោះជាតិ ប្រជាជន និងសាសនា។

ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខានៅថ្ងៃទី៨ ខែមេសា សម្ដេចព្រះ នរោត្តម សីហមុនី ទ្រង់ប្រោសប្រទានគោរមងារដល់លោកស្រី ម៉ែន សំអន ជា «សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន»។

ក្នុងព្រះរាជក្រឹត្យដដែលនោះព្រះអង្គ បានទ្រង់យល់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរព ស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

ក្នុងព្រះរាជក្រឹត្យ ព្រះមហាក្សត្រក៏ឆ្វេងយល់ថា លោកស្រី ម៉ែន សំអន ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរព ស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក