ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលរុស្សីចោទប្រកាន់ទៅលើអ្នកសារព័ត៌មានអាមេរិកម្នាក់ពីបទចារកម្ម

រុស្សី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្សីបានឱ្យដឹងថា អ្នកកាសែតសញ្ជាតិអាមេរិក លោក Evan Gershkovich ត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីកងកម្លាំងរុស្សីបានឃាត់ខ្លួនលោកកាលពីសប្តាហ៍មុន នៅឯទីក្រុង Yekaterinburg កំឡុងពេលលោកកំពុងបំពេញការងារឱ្យក្រុមហ៊ុនសារព័ត៌មាន Wall Street Journal (WSJ)។

បើតាមប្រភពដដែលបានឱ្យដឹងថា លោក Gershkovich បានឆ្លើយបដិសេធដាច់អហង្ការទៅលើការចោទប្រកាន់នេះ ខណៈកាសែត Wall Street Journal បានទាមទារឱ្យមានការដោះលែងរូបលោកភ្លាមៗផងដែរ។ ទន្ទឹមនឹងការចាប់ខ្លួនបុរសខាងលើ វិមានក្រឹមឡាំងរបស់រុស្សីបាននិយាយថា លោកត្រូវបានគេមើលឃើញតម្រុយថាជាបុគ្គលដែលមានគ្រោះថ្នាក់មួយរូប។ 

លោក Evan Gershkovich បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានបរទេសដែលមានស្នាដៃមួយរូប ជាពិសេសបើតាមក្រុមការងារ BBC ប្រចាំនៅប្រទេសរុស្សី លោក Steve Rosenberg បានលើកឡើងថាលោកគឺជាអ្នករាយការណ៍ព័ត៌៌មានដ៏ល្អឥតខ្ចោះម្នាក់ និងជាអ្នកសារព័ត៌មានដែល​ប្រកាន់យកនូវគោលការណ៍វិជ្ជាជីវៈខ្ពស់។ 

សេតវិមានអាមេរិកបានធ្វើការចេញមកថ្កោលទោសចំពោះការឃុំខ្លួនអ្នកសារព័ត៌មានខាងលើ ខណៈសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានចេញមុខមកធ្វើសេចក្តីថ្លែងការណ៍មួយរួមគ្នាដោយធ្វើការថ្កោលទោសចំពោះការឃុំខ្លួននេះ។ សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា សេរីភាពនៃអ្នកសារព័ត៌មានពុំមែនជាបទឧក្រិដ្ឋនោះទេ និងទាមទារឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ទៅលើលោក Gershkovich និងទាមទារឱ្យមានការដោះលែងលោកជាបន្ទាន់។ 

កាសែត WSJ បានចេញចេញសេចក្តីថ្លែងការណ៍មួយទៀតបន្ទាប់ពីទទួលបានព័ត៌មាននៃការចោទប្រកាន់នេះថា ការចោទប្រកាន់នេះជារឿងដែលមិនពិត និងជារឿងដែលអយុត្តិធម៌ ហើយនិងបន្តទាមទារឱ្យមានការដោះលែងលោក Evan ជាបន្ទាន់។ មន្រ្តីសហរដ្ឋអាមេរិកបញ្ជាក់ថា ពួកគេមិនអាចចូលសួរសុខទុក្ខលោក Evan បានឡើយ ខណៈកាសែត Wall Street Journal បានអះអាងពីការផ្តល់មេធាវីផ្ទាល់ខ្លួនឱ្យលោករូបទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក