ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីផ្ដល់ថវិកានឹងគ្រោងស្នើទៅព្រះមហាក្សត្រដើម្បីផ្ដល់សញ្ជាតិជូនកីឡាករ Thiago

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តដល់កីឡាករសញ្ជាតិប្រេស៊ីល Thiago Teixeira នូវថវិកាចំនួន ២០ ០០០ដុល្លារ និងគ្រោងស្នើគាល់ព្រះមហាក្សត្រផ្ដល់សញ្ជាតិដល់លោកផងដែរ។

សម្ដេចតេជោបានសរសេរនៅលើតេឡេក្រាមរបស់សម្ដេចនៅថ្ងៃទី៨ ខែមេសានេះថា៖ «ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០ ០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago»។

ការសម្រេចរបរសម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសហព័ន្ធកីឡាមួយថៃ WMO World Muay Thai Organization បានប្រកាសដកលោក Tiago ចេញបញ្ជីកីឡារបស់ខ្លួន បន្ទាប់ពីលោកបង្ហាញការគាំទ្រដល់កីឡាគុនខ្មែរ។

WMO បានចោទលោក Thiago ថាបានបង្ហាញសកម្មភាពមិនសមរម្យ និងក្រោមហេតុផលនយោបាយ។

WMO បានដកលោក Thiago ចេញពីបញ្ជីកីឡាករខ្លួនបន្ទាប់ពីលោកបានវ៉ៃឈ្នះលើសង្វៀនប្រយុទ្ធមួយថៃនៅលើទឹកដីអាល្លឺម៉ងដោយប្រើសំលៀកបំពាក់គុនខ្មែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក