ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអ្នកណាម្នាក់ក៏អាចរៀនបទពិសោធន៍ពីមនុស្សម្នាក់ទៀតបានដែរ ខណៈភាពជោគជ័យរបស់សម្ដេចគឺដោយសារសិក្សាពីមនុស្សគ្រប់រូបនៅកម្ពុជា។
សម្ដេចតេជោលើកឡើងថា មិនថាឡើយអ្នកទាំងនោះជា អាចារ្យ គ្រូបង្រៀន ព្រះសង្ឃ ស្ត្រី នគរបាល ឬជនមានពិការភាពនោះទេ គឺយើងអាចសិក្សាអ្នកទាំងនោះទាំងអស់ ដោយថា «នរណាម្នាក់ក៏ជាគ្រូយើងដែរ» ។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ៕