ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីយកត្រីងៀតនិងពងទាប្រៃទៅបរទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍ស្រលាញ់ម្ហូបខ្មែរជានិច្ចបើទោះបីជាសម្ដេចបានចេញធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសក៏ដោយ។ សម្ដេចបានទម្លាយថា នៅពេលដែលសម្ដេចចេញទៅក្រៅប្រទេសម្ដងៗ ម្ហូបអាហារដែលសម្ដេចហូបនោះគឺ ត្រីងៀត និងពងទាប្រៃ ដែលយកពីផ្ទះរបស់សម្ដេចទៅផ្ទាល់តែម្ដង។

សម្ដេចតេជោបានលើកឡើងថា សម្តេចចូលចិត្តហូបម្ហូបខ្មែរ ហើយជាពិសេសនោះគឺសម្លកកូរតែម្ដង សម្ដេចបញ្ជាក់នៅពេលដែលសម្ដេចចេញដំណើរទស្សនកិច្ចទៅទាំងអាមេរិកនិងប្រទេសគុយបា កាលពីឆ្នាំមុនម្ហូបដែលសម្ដេចហូបនៅទៅនោះគឺកំពងទាប្រៃ និងត្រីងៀត។

សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក