ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជា គឺជារដ្ឋមួយដែលមានភាពធន់ខាងសេដ្ឋកិច្ច ដែលអាចពិសោធន៍បានឃើញរួចមកហើយតាមរយៈវិបត្តិនៃជំងឺកូវីដ-១៩ ដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមក។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះថា៖ «យើងមិនមែនជារដ្ឋប្រឈមទៅនឹងការក្ស័យធន់ទេក៏ប៉ុន្តែជារដ្ឋដែលមានភាពធន់ខាងសេដ្ឋកិច្ច»។
សម្ដេចស្នើសុំឲ្យពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សានូវសន្តិភាព ព្រោះជារឿងដែលសំខាន់ដោយសារតែសាសនាមិនអាចរស់នៅដាច់ដោយឡែកអំពីអាណាចក្រនោះទេ ចាំបាច់ត្រូវការសន្តិភាពដើម្បីរក្សានូវសង្គមវប្បធម៌និងសាសនា៕
PHOTO: ហ៊ុន យុទ្ធគុណ