ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងមួយខែរដ្ឋចំណាយលុយអស់ប្រមាណជា ៤០លានដុល្លារអាមេរិកជួយទៅដល់ជនងាយរងគ្រោះពីជំងឺកូវីដ-១៩ និងអតិផរណានៅក្នុងសង្គម។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញសាច់ប្រាក់ជំនួយសង្គមទៅដល់ជនងាយរងគ្រោះពីជំងឺកូវីដ-១៩ នៅឆ្នាំ២០២១ និងបានបន្តកម្មវិធីនេះរហូតមកដល់បច្ចុប្បន្ន៕
PHOTO: ហ៊ុន យុទ្ធគុណ