ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការជ្រោមជ្រែងពីក្រុមគ្រួសារនិងភរិយា បានធ្វើឲ្យសម្ដេចជោគជ័យទាំងនយោបាយនិងគ្រួសារ។ បើទោះជាទទួលបានជោគជ័យបែបនេះក្ដីក៏សម្ដេចមិនដែលតាំងខ្លួនជាគ្រូជោគជ័យនោះទេ។
សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសនៃជិត ៤០ឆ្នាំមកហើយ ជោគជ័យធំៗដែលសម្ដេចបានសម្រេចបានគឺមានដូចជាការវាយផ្ដួលរំលំរបបខ្មែរក្រហម ការសម្រេចនូវការចរចាសន្តិភាពសម្រាប់កម្ពុជា ការរំលាយនូវអង្គចាប់តាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨ ការដឹកនាំសេដ្ឋកិច្ចនិងសង្គមជាតិដោយកាន់តែរីកចម្រើន នៅចុងក្រោយសម្ដេចបានដឹកនាំភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ផងដែរ៕
PHOTO: ហ៊ុន យុទ្ធគុណ