ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ពុទ្ធចក្រនិងអាណាចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសុខដុមនីយកម្មនៃពុទ្ធសាសនាជាមួយនឹងការវិវត្តិសង្គមជាតិ។ សម្ដេចបានលើកឡើងអំពីប្រទេសកម្ពុជានៅក្នុងពេលដែលមានសង្គ្រាមមិនត្រឹមតែប៉ះពាល់តែលើសង្គមជាតិប៉ុណ្ណោះទេក៏ប៉ុន្តែវិស័យសាសនាក៏ត្រូវរងគ្រោះផងដែរ។

សម្ដេចបានរំលឹកអំពីប្រវត្តិនៃសង្គ្រាមនៅកម្ពុជាថានៅពេលដែលវិស័យអាណាចក្ររងនូវវិបត្តិវាធ្វើឲ្យងផលប៉ះពាល់ទៅដល់គ្រប់ផ្នែករួមទាំងសាសនាផងដែរ។

សម្ដេចថា៖ «គ្រាប់បែក គ្រាប់ផ្លោងវាមិនស្គាល់អ្នកណាជាអ្នកណាទេ»

សម្ដេចតេជោបានលើកឡើងបន្ថែមថានៅពេលដែលវិស័យពុទ្ធចក្រមានការរីកចម្រើនវិស័យសាសនាក៏ទទួលផលរីកចម្រើនតាមរយៈអាណាចក្រនេះផងដែរ។

សម្ដេចបានលើកឡើងថានៅពេលដែលប្រជាពលរដ្ឋមានបាននោះវិស័យពុទ្ធចក្រក៏ទទួលបាននូវលើកតម្កើន។

សម្ដេចតេជោថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី៨ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ៕

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក