ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការអភ័យទោសពីអាចារ្យ អាចារិនី ចំពោះការពន្យារពេលជំនួបមកកាន់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោអត់ដឹងថាគម្រោងដំបូងគឺមានជំនួបជាមួយនឹងអាចារ្យនៅព្រឹកថ្ងៃទី៣ ខែមេសា តែដោយសារកម្មវិធីរបស់សម្ដេចមមាញឹកពេកទើបពន្យារមកថ្ងៃនេះវិញ។
សម្ដេចបានស្នើសុំការអភ័យទោសពីក្រុមអាចារ្យ អាចារិនី ចំពោះកាពន្យារពេលនេះ។
សម្ដេចថា៖ «បើទោះបីជាមានការលើពេលក៏ខ្ញុំត្រូវតែនិយាយថាការជួបយឺតប្រសើរជាងមុនបានជួប»។
គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីកម្ពុជាកាលពីក្នុងសប្តាហ៍នេះមានកម្មវិធីជាច្រើនដែលនៅព្រឹកថ្ងៃទី៣ សម្ដេចអញ្ជើញទៅសម្ពោធមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងពេលល្ងាចត្រូវជួបជាមួយនឹងក្រុមកីឡាករកីឡាការិនី ខណៈនៅថ្ងៃទី៤ គឺសម្ដេចត្រូវអញ្ជើញចេញដំណើរទៅប្រទេសឡាវដើម្បីចូលរួមប្រជុំគណៈកម្មការមេគង្គ៕
PHOTO: ហ៊ុន យុទ្ធគុណ