ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលាអន្តរជាតិដែលនាំយកកម្មវិធីសិក្សាស្តង់ដារពីចក្រភពអង់គ្លេសនឹងមានវត្តមានលើទឹកដីជ្រោយចង្វារ

ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដើម្បីបង្កើតសាខាថ្មីនៃសាលារៀនអន្តរជាតិសៅប្រ៊ីដកម្ពុជា នៅលើទឹកដីទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី នៃតំបន់ជ្រោយចង្វារ ដោយនាំយកកម្មវិធីសិក្សាស្តង់ដារពិភពលោក ពីចក្រភពអង់គ្លេសមកជូនដល់សិស្សានុសិស្ស។

កិច្ចចុះកុងត្រានេះធ្វើឡើងរវាងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន លោកស្រី ហ៊ុន ម៉ាណា និង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបឧកញ្ញ៉ា គិត ម៉េង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៣នេះ។

លោកស្រី ហ៊ុន ម៉ាណា បានលើកឡើងថា៖ «ថ្ងៃនេះនាងខ្ញុំពិតជាមានក្តីរីករាយក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលបានចុះកុងត្រាជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការបង្កើតសាលារៀនអន្តរជាតិ SISC លើទឹកដីទីក្រុងអ័រគីដេ ដឹប៊ូតានិចស៉ីធី ជ្រោយចង្វា ដោយនាំយកកម្មវិធីសិក្សាស្តង់ដារពិភពលោក ពីចក្រភពអង់គ្លេស»។

លោកស្រី ហ៊ុន ម៉ាណា គូសបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋាន ទីក្រុងអ័រគីដេ ដឹប៊ូតានិចស៊ីធី និងក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះ តាមបណ្តោយផ្លូវជាតិ ៦A។

គួរឱ្យដឹងដែរថា សាលារៀនអន្តរជាតិSouthBridge ស្ថិតក្រោមការគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខណៈសាខាទី២ដែលត្រៀមបង្កើតនេះគឺត្រូវបានចុះកុងត្រាជាមួយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក