ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលឱ្យក្រសួងសាធារណការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា-ឡាវ

ភ្នំពេញ៖ នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចង់បង្កើតឱ្យមានគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសឡាវ។

សម្តេចតេជោ បានប្រគល់ភារកិច្ចនេះឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។

សម្តេចបានជំរុញឱ្យមានការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ បន្ទាប់ពីប្រទេសទាំងពីរបានពិភាក្សាគ្នាពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសដទៃទៀត។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំឡុងទៅទស្សនកិច្ចនៅប្រទេសឡាវកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដូច្នេះថា៖«ការពិភាក្សារបស់យើងក៏ក្របដណ្តប់ទៅលើបញ្ហាទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាសដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសទីក្រុងសៀមរាប ភ្នំពេញដែលអាចផ្តល់ឱកាសសម្រាប់ទេសចរអាចដំណើរគោលដៅមកកាន់ឡាវផង និងកម្ពុជាផង»។

សម្តេចបន្តអះអាងថា ប្រទេសទាំងពីរនឹងខិតខំនូវកិច្ចការទាំងឡាយ ទាក់ទងនឹងបញ្ហាព្រំដែនឱ្យទៅជាព្រំដែនមានសន្តិភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក