ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញនៅកម្ពុជាបន្តអនុវត្តគោលនយោបាយទំនាក់ទំនងការទូតល្អជាមួយបរទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ក្រសួងការបរទេស ធ្វើយ៉ាងណាជំរុញទំនាក់ទំនងល្អជាមួយរដ្ឋបរទេសទាំងអស់។

សម្រេចតេជោលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចបានលើកឡើងថាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់តំបន់និងពិភពលោក ព្រះរាជាណាចក្រកម្ពុជាបន្តអនុវត្ត គោលនយោបាយការបរទេស ដែលរក្សាទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសជិតខាងនិង បណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក ដោយការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

គួរឲ្យដឹងផងដែរថាប្រទេសកម្ពុជាគឺជាប្រទេសមួយអនុវត្តគោលនយោបាយមិនចូលបក្សសម្ព័នដែល មានន័យថាប្រទេសនេះមិនស្ថិតនៅក្នុងប្លុកសង្គមនិយម ឬក៏ប្លុកសេរីនោះទេ។ ការធ្វើបែបនេះគឺដើម្បីបញ្ជាកម្ពុជាពីការទាញចូលក្នុងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចណាមួយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក