ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុននឹងផ្តល់ទឹកប្រាក់ជាង១៨លានដុល្លារលើគម្រោងស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភ្នំពេញ

ភ្នំពេញ៖ ជប៉ុននឹងផ្តល់ឥណទានសម្បទានប្រមាណ១៨លានដុល្លារ លើគម្រោងកែលម្អប្រព័ន្ធស្រោចស្រព និង ប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាលោក ប្រាក់ សុខុន និង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទាននេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានដល់កម្ពុជាក្នុងទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន ដែលប្រមាណ ១៨,២៤លានដុល្លារ សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្រសួងការបរទេសបានបញ្ជាក់ឱ្យដឹងថា ការផ្តល់ឥណទានខាងលើ នឹងចូលរួមចំណែកបង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក