ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិជប៉ុន ១៩នាក់នៅកម្ពុជាត្រូវចាប់ខ្លួនពីបទឆបោកតាមទូរស័ព្ទ

ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ១៩នាក់ដែលរស់នៅកម្ពុជា ត្រូវបានប៉ូលីសទីក្រុងតូក្យូ រាយការណ៍ថា បានឆបោកជនជាតិជប៉ុននៅប្រទេសជប៉ុនតាមទូរស័ព្ទអំឡុងខែមករា ឆ្នាំ២០២៣។ តាមការផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ប៉ូលីសទីក្រុងតូក្យូបានទទួលដីកាឱ្យចាប់ខ្លួនជនជាតិជប៉ុនចំនួនជិត ២០នាក់មកចាត់វិធានការតាមច្បាប់នៅប្រទេសជប៉ុន។

ស្នងការនៃស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់ EAC news ថា អាជ្ញាធរកម្ពុជាបានទទួលដំណឹងនេះកាលពីខែមករា កន្លងទៅនេះ ហើយក៏បានចុះទៅឆែកឆេរនិងបានឃាត់ខ្លួនជនជាតិជប៉ុនទាំង ១៩នាក់នោះនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។

លោកប្រាប់ដូច្នេះថា៖ «ជនជាតិជប៉ុនទាំង ១៩នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាំងពីខែមករា ឆ្នាំ២០២៣ ហើយបញ្ជូនបន្តទៅនាយកដ្ឋានកណ្តាលសន្តិសុខ (CDS) ចាត់វិធានការបន្តហើយ»

តាមប្រភពផ្សាយដោយសារព័ត៌មាន NHK អាជ្ញាធរកម្ពុជាបានឆែកឆេរបន្ទប់សណ្ឋាគារមួយនៅក្រុងព្រះសីហនុភាគខាងត្បូងកាលពីខែមករា ហើយបានរកឃើញបញ្ជីឈ្មោះពលរដ្ឋជប៉ុនដែលគេជឿថាជាមុខសញ្ញាក្នុងគម្រោងឆបោក។ ប៉ូលីសជប៉ុនបានរកឃើញមានបញ្ជីឈ្មោះពលរដ្ឋជប៉ុន ដោយក្នុងនោះមានឈ្មោះជនរងគ្រោះម្នាក់អាយុ ៦០ឆ្នាំដែលនៅទីក្រុងតូក្យូដែលត្រូវបានជនជាតិជប៉ុននៅកម្ពុជាឆបោកចំនួន ១ ៩០០ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក