ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីកម្ពុជា ៩៩ភាគរយ សម្រាលកូនដោយអ្នកសេវាសុខភាពជំនាញខណៈអត្រាមរណភាពទារកទើបកើតក៏មានការបានធ្លាក់ចុះ

ភ្នំពេញ៖ បច្ចុប្បន្នស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែលខណៈក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកម្ពុជាបង្ហាញសមិទ្ធផលសុខាភិបាលក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ គូសបញ្ជាក់ថា ចំនួនស្ត្រីសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ជាតួលេខមួយកើនឡើងបើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រីបីនាក់ប៉ុណ្ណោះ។

ស្របពេលនេះដែរ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១ ០០០ កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១ ០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំង ការថយចុះជាង ៥០%នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យម ភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន នាឱកាស ទិវាសុខភាពពិភពលោកនេះ បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុង ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្នុងការដឹកនាំឆ្ពោះទៅសម្រេចនូវគោលដៅ "សុខភាពសម្រាប់ទាំងអស់គ្នា”។

លោកស្រីថា៖ «អង្គការសុខភាពពិភពលោកពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋ ភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវភាពជោគជ័យនេះ»

គួរឱ្យដឹងដែរថា កម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រើសើរឡើង ដោយអាយុរពឹងរស់បានកើនឡើងជាលំដាប់ហើយគិតត្រឹមឆ្នាំ២០២១-២០២២ ម្នាក់ៗគឺ ៧៦ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក