ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប បញ្ជាក់ពីលក្ខខណ្ឌមួយចំនួនសម្រាប់ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧

ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជម្រាបដល់គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ឱ្យបំពេញនូវនូវបែបបទ និងពាក្យសុំមកកាន់ គ.ជ.ប ដោយអនុវត្តន៍នូវការកំណត់មួយចំនួន។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានលើកឡើងថាដើម្បីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានតម្រូវឱ្យគណបក្សនយោបាយអនុវត្តតាមការកំណត់ដែលមានដូចជាភ្ជាប់មកជាមួយនូវសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលអាចស្នើសុំការបញ្ជាក់ពីសេវាច្រកចេញចូលតែមួយនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាមួយនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបញ្ជីឈ្មោះបម្រុង រួមទាំងបង់ប្រាក់តម្កល់ ១៥លានរៀលនៅធនាគារជាតិផងដែរ។

គួរឱ្យដឹងផងដែរថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវរៀបចំនៅថ្ងៃទី២៧ ខែកក្កដា ខាងមុខ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក