ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាហ្សង់ទីនឡើងមកឈរចំណាត់ថ្នាក់លេខ១លើតារាង FIFA Ranking

អន្តរជាតិ៖ ជើងឯកបាល់ទាត់ពិភពលោកអាហ្សង់ទីនបានទម្លាក់ប្រេស៊ីលចេញពីតំណែងលេខ ១ នៃតារាង FIFA Ranking និងឡើងទៅកាន់កាប់តំណែងលេខ ១ ជំនួសវិញ ក្រោយពីមានគម្លាតនិងតាមពីក្រោយជាង ៦ឆ្នាំ។ 

អាហ្សង់ទីន បានឈ្នះជើងឯកពិភពលោកកាលពីឆ្នាំមុននៅឯប្រទេសកាតា បន្ទាប់ពីយកឈ្នះបារាំងយ៉ាងតានតឹងនៅវគ្គផ្តាច់ព្រ័ត្រ បន្តដណ្តើមពិន្ទុពីការប្រកួតមិត្តភាពអន្តរជាតិ និងឡើងទៅកាន់ចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះប៉ាណាម៉ា ២-០ និងគូរ៉ាកាវ ៧-០ អំឡុងពេលសម្រាក FIFA Day ថ្មីៗនេះ។

ដោយឡែក ក្រុមជម្រើសជាតិបារាំងបានរំកិលមួយចំណាត់ថ្នាក់ ពោលគឺឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីយកឈ្នះហូឡង់ដោយលទ្ធផល ៤-០ និងជ័យជម្នះ ១-០ ទៅលើអៀរឡង់ក្នុងការប្រកួតជម្រុះ Euro ២០២៤ ខណៈប្រេស៊ីលធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៣ ក្រោយចាញ់ម៉ារ៉ុក ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ 

ក្រុមជម្រើសជាតិប៊ែលហ្សិកបន្តឈរនៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយដោយអង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ៥ ហូឡង់នៅឈរលេខ៦ ក្រូអាតលេខ ៧ អ៉ីតាលីលេខ៨ ខណៈអេស្ប៉ាញ និងព័រទុយហ្គាល់ឈរបន្តបន្ទាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០។ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ឬ Central African Republic ជាសហព័ន្ធទទួលបានលទ្ធផលល្អជាងគេក្នុងខែនេះ ដោយរំកិល ១០ចំណាត់ថ្នាក់មកកាន់លេខ ១២២ ពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក