វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រាជធានី-ខេត្ត ចំនួន១៥ ត្រូវបានដាក់ជាតំបន់ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត

ភ្នំពេញ៖ ផែនការទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បានកំណត់រាជធានីនិងខេត្ត ចំនួន១៦ ជាតំបន់ដែលមានអត្រាអ្នកស្លាប់ និងរបួសខ្ពស់បំផុតដែលត្រូវយកចិត្តទុកដាក់។

ខេត្តទាំង១៥នោះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត។

ក្នុងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ក៏ត្រូវបានផ្តោតលើមូលហេតុបង្កឱ្យមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ ការជែងនិងការបត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសញ្ញាចរាចរណ៍ និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានសរសេរនៅលើគណនីហ្វេសបុករបស់លោកបន្ថែមថាតាមផែនការជាតិនេះកម្ពុជាគ្រោងកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០%នៅឆ្នាំ២០៣០។

បើតាមលោក ផៃ ស៊ីផាន ក្នុងឆ្នាំ២០២២ កម្ពុជាត្រូវប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួនប្រមាណ ៣៧៩,២លានដុល្លារអាមេរិក នេះដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។

ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០ ០០០នាក់ ដល់ ១៣,១នាក់ឆ្នាំ២០២០ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២១ និង១០,១នាក់នៅឆ្នាំ២០២២៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក