ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

FIFA ដាក់បំរាមអតីតប្រធានសហព័ន្ធបាល់ទាត់ប៉េរូមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់មួយជីវិត

ប៉េរូ៖ អតីតប្រធានសហព័ន្ធបាល់ទាត់ប៉េរូ លោក Manuel Burga Seoane ត្រូវបានរងបំរាមមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិតពីសំណាក់ FIFA បន្ទាប់ពីលោកត្រូវបានគេរកឃើញថាបានចូលរួមក្នុងការរៀបចំគម្រោងនៃការប្រព្រឹត្តអំពើពុករលួយ។ 

បន្ថែមពីលើការដាក់ពិន័យមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិតនេះ លោក Seoane ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ១លានស្វីសហ្វ្រង់ (ប្រមាណជា ១,១លានដុល្លារអាមេរិក) សម្រាប់ការរំលោភលើមាត្រានៅក្នុងក្រមសីលធម៌របស់ FIFA ទាក់ទងនឹងជម្លោះផលប្រយោជន៍ ការស៊ីសំណូក និងអំពើពុករលួយ និងការផ្តល់ជូន ឬទទួលយកអំណោយ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

សេចក្តីសម្រេចនេះក៏ធ្លាប់់ត្រូវបានលុបចោលដោយតុលាការមជ្ឈត្តការកីឡា (CAS) កាលពីខែមេសា ឆ្នាំមុនផងដែរ មុនពេលដែលបានបញ្ជូនទៅអង្គជំនុំជម្រះស៊ើបអង្កេតនៃគណៈកម្មាធិការសីលធម៌ឯករាជ្យ។ អង្គជំនុំជម្រះបានបញ្ជាក់ថា ជាការពិតជាក់ស្តែងណាស់ដែលលោក Seoane ដែលជា​អតីត​សមាជិក​នៃគណៈកម្មាធិការ​ប្រតិបត្តិ CONMEBOL និង​គណៈកម្មាធិការ​អភិវឌ្ឍន៍ FIFA ពិតជាបានប្រព្រឹត្តអំពើ​បំពាន​ក្រមសីលធម៌។

ក្រៅពីការដាក់ពិន័យលើលោក Manuel Burga Seoane បន្ថែមពីនេះ FIFA បានសម្រេចដាក់ពិន័យទៅលើលោក Bimo Wirjasoekarta ប្រធានក្លិបបាល់ទាត់ឥណ្ឌូណេស៊ី Tira Persikabo រយៈពេលពីរឆ្នាំបន្ទាប់ពីរកឃើញថាគាត់មានទោសពីបទ "ការបង្ខិតបង្ខំ ការគំរាមកំហែង និងការកេងប្រវ័ញ្ចលើកីឡាករ"។ យ៉ាងណាមិញ ការដាក់ដាក់ទណ្ឌកម្មលើ លោក Wirjasoekarta ត្រូវបានព្យួរសាកល្បងរយៈពេល ៣ឆ្នាំ ហើយត្រូវបង់ប្រាក់ពិន័យឱ្យ FIFA ចំនួន ១០,០០០ ស្វីសហ្វ្រង់ផងដែរ៕



លោក Manuel Burga Seoane

លោក Bimo Wirjasoekarta


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក