ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកជាផ្លូវការ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីរបស់មេបញ្ជាការទ័ពជើងគោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចតែងតាំងមុខតំណែងនេះ គឺស័ក្តិសមទៅនឹងសមត្ថភាព និងគុណបំណាច់របស់នាយទាហានសាមី ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

គួរឱ្យដឹងផងដែរថាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងទ័ពជើងគោកតំណាលគ្នាជាមួយ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ខណៈលោក វរសេនីយ៍ឯក ង៉ែតសុវណ្ណ អរុណដេត ត្រូវបានតែងតាំងមុខតំណែងជានាយការិយាល័យទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក។

គួរឱ្យដឹងផងដែរថាលោក ហ៊ុន ម៉ានិត គឺជាកូនប្រុសទី២ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាប្អូនបង្កើតរបស់លោក ហ៊ុន ម៉ាណែត។ កើតនៅឆ្នាំ១៩៨១ លោក ហ៊ុន ម៉ានិត បានចូលបម្រើការងារក្នុងជួរកងទ័ពតាំងពីឆ្នាំ២០០៩ រហូតក្លាយជាប្រធាននាយកដ្ឋានស្រាវជ្រាចចារកិច្ចនៃបញ្ជាការដ្ឋានកងយោធិពលខេមរភូមិន្ទក្នុងឆ្នាំ២០១៥។

ក្រៅពីតួនាទីនេះលោក ហ៊ុន ម៉ានិត ក៏ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក